កិច្ចសន្ទនាក្នុងក្របខ័ណ្ឌទិវាបញ្ញាសិប្បនិម្មិតវៀតណាម។ (រូបថត៖ baochinhphu.vn) |
ក្នុងសុន្ទរកថាបើក លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចែករំលែកការតម្រង់ទិសសំខាន់ៗក្នុងការកសាងច្រករបៀងច្បាប់ សម្រាប់ AI នៅវៀតណាម ដោយបញ្ជាក់ពីឋានៈត្រួសត្រាយរបស់ប្រទេសជាតិក្នុង វិស័យនេះ។ យោងតាមលោក Bui Hoang Phuong ច្បាប់ស្តីពីបញ្ញាសិប្បនិមិត្ត ត្រូវ បានគេរំពឹងថា នឹងដាក់ជូនរដ្ឋសភានៅចុងឆ្នាំនេះ។ នៅពេលច្បាប់ត្រូវបានអនុម័ត វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចដែលមានក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយអំពី AI។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកសាងឡើងដោយឈរ លើគោលការណ៍ស្នូលចំនួន ៥៖ យកកត្តាមនុស្សជាមជ្ឈភាព ធានាសុវត្ថិភាព និងតម្លា ភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ការគ្រប់គ្រងប្រកបដោយតុល្យភាពនិងសុខដុមរមនា។
នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូបានពិភាក្សាលើខ្លឹមសារមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ AI - សសរស្តម្ភនៃការស្ថាបនាវៀតណាមឌីជីថល; តើសហគ្រាសត្រូវរៀបចំអ្វីខ្លះដើម្បីទាញយកប្រយោជន៍ពី AI Agents។ ល៕

