ពិធីបើកសប្តាហ៍បរមាណូពិភពលោកលើកទីមួយ (WAW) នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ (រូបថត៖ VOV) |
លោកបណ្ឌិត Tran Chi Thanh នាយកវិទ្យាស្ថានថាមពលបរមាណូវៀតណាម បានឲ្យដឹងថា វេទិកាបានបង្កើតឱកាសសម្រាប់វៀតណាមដើម្បីស្វែងយល់ និងចាប់ យកសមត្ថភាពរបស់រុស្ស៊ី និងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបរមាណូ ជួបជាមួយដៃគូ និងស្វែងរកឱកាសសហប្រតិបត្តិការ។ លោកបណ្ឌិត Tran Chi Thanh បានអះអាងថា រុស្ស៊ីជាដៃគូសំខាន់របស់វៀតណាម ហើយលោកសង្ឃឹមថា ភាគីទាំង ពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ដោយចាប់ផ្តើមពីរយៈពេលខ្លី និងឆ្ពោះទៅកាន់រយៈពេលវែង ដើម្បីធានាឲ្យ វៀតណាមមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់នៅពេលចាប់ផ្តើមដាក់ពង្រាយឧស្សាហកម្មអនាគតនេះ៕

