រូបភាព៖ qdnd.vn

ជាក់ស្តែង វៀតណាមជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងការនាំចូលបច្ចេកវិទ្យាខ្ពស់ជាមួយនឹងអត្រា ២៩,៤% ស្មើជាមួយហុងកុង (ចិន) ខណៈដែលប្រទេសម៉ាឡេស៊ី និងហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ៣ និងលេខ ៤។ សន្ទស្សន៍នេះបានបង្ហាញថា សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែក៏បានបង្ហាញពីសមត្ថភាពធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

វៀតណាមក៏ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក (រួមជាមួយម៉ាឡេស៊ី និងហ្វីលីពីន) ក្នុងការនាំចេញបច្ចេកវិទ្យាខ្ពស់ ដោយស្រូបយក ៣៦,១% នៃពាណិជ្ជកម្មរបស់ខ្លួន។ បច្ចុប្បន្ននេះ ជាង ១/៣ នៃចំណូលពីការនាំចេញរបស់វៀតណាមបានមកពីផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជា អេឡិចត្រូនិក ទូរគមនាគមន៍ កុំព្យូទ័រ គ្រឿងបន្លាស់ជាដើម ។ តួលេខនេះ ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម អះអាងពីឋានៈរបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

វៀតណាមក៏នាំមុខគេក្នុងការនាំចេញទំនិញនវានុវត្តន៍ ដោយឈរស្មើរជាមួយប្រទេសចិន សាធារណរដ្ឋឆែក ហុងកុង(ចិន) និងម៉ាឡេស៊ី។ ប្រការនេះមានន័យថា វៀតណាមកំពុងបង្កើតផលិតផលដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនវានុវត្តន៍ខ្ពស់ មិនត្រឹមតែពឹងផ្អែកលើគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ។

នៅឆ្នាំនេះ ចំនួនប្រទេសនិងតំបន់ដែនដីនៅក្នុងការស្ទង់មតិបានកើនឡើងពី ១៣៣ ទៅ ១៣៩៕