សិក្ខាសាលានេះមានការចូលរួមពីតំណាងភ្នាក់ងារសមត្ថកិច្ច និងសហគ្រាសជាច្រើននៃប្រទេសទាំងពីរ។
មតិក្នុងសិក្ខាសាលាបានចាត់ទុកថា ដើម្បីជ្រៀតចូលទីផ្សារទួរគី ចាំបាច់ត្រូវបង្កើតយន្តការសម្រាប់អង្គការផ្តល់វិញ្ញាបនប័ត្រហាឡាល់នៃប្រទេសទាំងពីរ ទទួលស្គាល់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ រៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ស្តីពីស្តង់ដារហាឡាល់អន្តរជាតិសម្រាប់សហគ្រាស និងសហករណ៍។ រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធីជាច្រើនដើម្បីជួយឧបត្ថម្ភសហគ្រាសក្នុងការលើកកំពស់សមត្ថភាពផលិតកម្ម ស្តង់ដារគុណភាព និងវិញ្ញាបនប័ត្រហាឡាល់ ទន្ទឹមនឹងនោះ សហការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិនានា ដើម្បីបង្កលក្ខណ្ឌសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារឥស្លាម។ វៀតណាមកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីហាឡាល់យ៉ាងពេញលេញជាបណ្តើរៗ មិនត្រឹមតែបម្រើការនាំចេញទៅកាន់បណ្តាប្រទេសឥស្លាមប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់កសាងវៀតណាមទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតកម្ម កែច្នៃ និងសេវាកម្មហាឡាល់នៅអាស៊ីអាគ្នេយ៍ទៀតផង៕
