នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញ រវាងរដ្ឋាភិបាល និងមូលដ្ឋានអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និងភារកិច្ច ដំណោះស្រាយដើម្បីសម្រេចបានគោលដៅកំណើនឆ្នាំ ២០២៥។ (រូបថត៖ VOV) |
ក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,៥២% ដែលជាកម្រិតខ្ពស់ បំផុតបើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមក។ ទោះយ៉ាងណា ក៏ដោយ នៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន។ ក្រៅពីមូលដ្ឋានដែលមាន កំណើនខ្ពស់ នៅតែមានមូលដ្ឋានចំនួន ១៧/៣៤ ដែលមានកំណើនទាបជាង ៨%។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) |
“យកសន្ទស្សន៍កំណើនដើម្បីវាយតម្លៃសេដ្ឋកិច្ច យកទំហំសេដ្ឋកិច្ចដើម្បី ចាត់ថ្នាក់ យកកម្រិតជាមធ្យមក្នុងមនុស្សម្នាក់ៗជាលក្ខណៈវិនិច្ឆ័យសម្រាប់ការ វាយតម្លៃ។ យើងស្រុះចិត្តគំនិត ប្ដេជ្ញាចិត្តដើម្បីជំរុញកំណើន ធានានូវគោលដៅដែល បក្ស និងរដ្ឋសភាបានដាក់ចេញក្នុងឆ្នាំ២០២៥។ បន្ទាប់ពីសន្និសីទនេះ រដ្ឋាភិបាលនឹង ចេញផ្សាយឯកសារគតិយុត្តិមួយ និងប្រគល់ភារកិច្ចជូនខេត្ត និងទីក្រុងក្រោម ឱវាទមច្ឈិម”៕


