លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Nicholas Berggruen ស្ថាបនិក និងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen រួមជាមួយនឹងលោកស្រី Nguyen Thi Lien Hang នាយិកាវិទ្យាស្ថានស្រាវជ្រាវអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្សបានស្នើឱ្យលោក Nicholas Berggruen និងលោកស្រី Nguyen Thi Lien Hang បន្តផ្លាស់ប្តូរ និងស្វែងយល់ពីឱកាសថ្មីៗក្នុងការវិនិយោគ និងស្រាវជ្រាវនៅ វៀតណាម ព្រមទាំងសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងសាកលវិទ្យាល័យ Columbia និង សាកលវិទ្យាល័យនានានៅវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោល ជំហរកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយ កំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការកសាងធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ គឺដើរតួនាទីយុទ្ធសាស្ត្រ ជាកត្តាគន្លឹះក្នុងការលើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA) |


