ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ Thanh Tuan/VNA

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ (UNGA) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) និងចូលរួមសកម្មភាពទ្វេភាគីនៅអាមេរិក កាលពីថ្ងៃទី ២៤ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានចូលរួមនិងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ១ អំពីការខឿនសេដ្ឋកិច្ចសកលប្រកបដោយនិរន្តរភាព បរិយាប័ន្ននិងមានភាពធន់៖ អនុវត្តន៍ការសន្យាផ្នែកហិរញ្ញវត្ថុសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Thanh Tuan/VNA

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានចែករំលែកសំណើចំនួន៣ រួមមាន៖ ទីមួយគឺយកមនុស្សជាមជ្ឈមណ្ឌល ជាកម្លាំងចលករសម្រាប់គោលនយោបាយ និងការអភិវឌ្ឍយុទ្ធសាស្ត្រ មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ; ទីពីរ ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ត្រូវផ្តល់អាទិភាពសម្រាប់កត្តាជំរុញកំណើនថ្មីដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល មិនទុកឲ្យគម្លាតបច្ចេកវិទ្យាក្លាយទៅជាឧបសគ្គថ្មីចំពោះការអភិវឌ្ឍប្រកបដោយចីរភាព; ទីបី អំពាវនាវឱ្យមានវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយនៅថ្នាក់តំបន់ និងពិភពលោក ពន្លឿនកំណែទម្រង់អភិបាលកិច្ចហិរញ្ញវត្ថុសកល តាមទិសតម្លាភាព សមភាព និងបរិយាប័ន្នជាង ហើយលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មរបស់ស្ថាប័នក្នុងតំបន់ ជាពិសេសស្ថាប័នដែលដឹកនាំដោយប្រទេសនៅស្ថាប័នខាងត្បូង៕