ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិន បណ្ដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកប្រធានរដ្ឋបានស្នើឱ្យ លោកប្រធានក្រុមប្រឹក្សា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់ វៀតណាម ធ្វើជាស្ពានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម ជាមួយដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
រីឯខ្លួនវិញ លោក Cho Hyun Sang បានអះអាងថា ជំនួបជាមួយលោកប្រធានរដ្ឋ បានបង្ហាញពីការគោរព និងការគាំទ្ររបស់វៀតណាមចំពោះសហគមន៍ធុរកិច្ចអន្តរជាតិ ហើយជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងបន្តកែលម្អបរិយាកាសវិនិយោគ បង្កើនការសន្ទនារដ្ឋ-ឯកជន ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសបរទេសមក បណ្តាក់ទុនរយៈពេលវែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាមផងដែរ៕

