![]() |
គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៨ ខែមេសា វៀតណាមបានឈានចូលថ្ងៃទី ១២ ជាប់ៗគ្នា ដែលមិនរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ឡើយ។ ករណីឆ្លង Covid-19 នៅទូទាំងប្រទេសសរុបមានចំនួន ២៧០ នាក់ ដដែល។ អ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានចំនួន ២២២ នាក់ (មិនរាប់បញ្ចូលករណីលាប់ជំងឺចំនួន ៨ នាក់ឡើយ)។
ក្នុងចំណោមករណីចំនួន ៤៨ នាក់ ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនោះ អ្នកជំងឺដែលបានធ្វើតេស្តិ៍អវិជ្ជមានជាលើកដំបូងជាមួយ SARS-CoV-2 មានចំនួន ៨ នាក់ ហើយមាន ៦ នាក់ទៀត ដែលបានធ្វើតេស្តិ៍អវិជ្ជមានពី ២ ដងឡើងទៅចំពោះ SARS-CoV-2 ផងដែរ៕

