ទិដ្ឋភាពនៃកិច្ចប្រជុំការងាររវាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងនាយកដ្ឋានគោលនយោបាយអន្តរជាតិអូស្ត្រាលី (រូបថត៖ VOV ៥)

ផែនការកំណត់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមមានៈ រៀបចំវគ្គបណ្តុះបណ្តាលជំនាញ ការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនការចូលរួមរបស់យុទ្ធនារីនិងសម្របសម្រួលការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ដើម្បីត្រៀមដាក់ពង្រាយទៅកាន់បេសកកម្ម។

ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការរយៈពេល៣ឆ្នាំ ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាព (រូបថត៖ VOV ៥)

មុននោះ នៅក្នុងជំនួបធ្វើការ ភាគីទាំងពីរបានជូនដំណឹង និងផ្លាស់ប្តូរអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃប្រទេសនីមួយៗ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី។ លោក Pham Manh Thang បានជូនដំណឹងអំពីការតំរង់ទិសរបស់វៀតណាមក្នុងការចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិនាពេលខាងមុខ; ដោយសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការរក្សាសន្តិភាពដែលបានរដ្ឋសភាវៀតណាមអនុម័ត កាល ពីខែមិថុនាកន្លងទៅ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដើម្បីជំរុញកិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ។

ប្រធាននាយកដ្ឋានលោក Pham Manh Thang និងលោក Bernard Philip ជូនវត្ថុអនុស្សាវរីយ៍ (រូបថត៖ VOV)

រីឯខ្លួនវិញ លោក Bernard Philip បានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាព ហើយបានសម្តែងនូវទំនុកចិត្តលើការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញសកម្មភាពសំខាន់ៗបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងពន្លឿនការទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលរក្សាសន្តិភាពស្តង់ដារអង្គការសហប្រជាជាតិរៀបចំដោយវៀតណាម៕