អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang។ (រូបថត៖ An Dang/TTXVN) |
នារសៀលថ្ងៃទី ១៧ កក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍របស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសំណើររបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលថា វៀតណាមគួរតែចូលរួម អង្គការសហប្រតិបត្តិការសៀងហៃក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖
“វៀតណាមជានិច្ចកាលគោរពយន្តការអន្តរជាតិដែលមានគោលដៅនិងគោលការណ៍ដែលបានចែងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមបានហើយនឹងបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះអង្គការ វេទិកាពហុភាគី ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក - APEC យន្តការអនុតំបន់ និងយន្តការផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ការចូលរួមរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីតែងតែត្រូវបានស្រាវជ្រាវនិងពិចារណាលើមូលដ្ឋាននៃការអនុលោមតាមគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមក៏ដូចជាលក្ខខណ្ឌនិងសមត្ថភាពរបស់ប្រទេសជាតិផងដែរ”៕

