វៀតណាមបានប្រគល់ជូនឧបករណ៍ធ្វើតេស្តជម្ងឺ Covid-19 ចំនួន ៥០០ ដល់ឥណ្ឌូណេស៊ី (រូបថត៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ)

ឧបករណ៍ធ្វើតេស្តិ៍វីរុស SARS-COV-2 ត្រូវបានវៀតណាមស្រាវជ្រាវនិងផលិត ហើយត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៥ ខែមេសា បន្ទាប់មកត្រូវបានបញ្ជូនភ្លាមៗទៅកាន់បន្ទប់ពិសោធន៍ស្រាវជ្រាវជំងឺឆ្លងនៅទៅក្រុងហ្សាកាតាផងដែរ។

ឧបករណ៍ធ្វើតេស្តទាំងនេះ មានឈ្មោះពេញថា Light Power IVASARS-CoV-2 1RT-rPCR (VA.A02-055H) ផលិតដោយក្រុមហ៊ុន Viet A ដែលមានគុណសម្បត្តិ ក្នុងការចេញលទ្ធផលត្រឹមត្រូវបន្ទាប់ពីធ្វើតេស្តតែម្តងក្នុងរយៈពេល ៦០ នាទីតែប៉ុណ្ណោះ ហើយអាចប្រើជាមួយឧបករណ៍ PCR ដែលសមស្របផងដែរ៕