នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោក Bendito dos Santos Freitas។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការដែលទីម័រខាងកើត នាពេលឆាប់ៗខាងមុខនឹងក្លាយជាសមាជិកទី ១១ របស់ អាស៊ាន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបញ្ជាក់ពីឋានៈ កិត្យានុភាព និងកិច្ច ខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ទីម័រខាងកើត; ជឿជាក់ថាទីម័រខាងកើតនឹង រួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍ប្រកបដោយសាមគ្គីភាព ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទូរគមនាគមន៍ តាមរយៈគម្រោង សហប្រតិបត្តិការវិនិយោគ Telemor ប្រកបដោយជោគជ័យនោះ លោកនាយករដ្ឋមន្ត្រី រំពឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនឹងសម្រេចបានកំណើនគួរឲ្យ កត់សម្គាល់ក្នុងពេលឆាប់ៗនេះ; ស្នើឱ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ការការពារវិនិយោគ ពលកម្ម និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនធម្មតា;ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មស្រូវ ប្រេងឧស្ម័ន សេវាកម្មឌីជីថល... លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា៖ សន្តិសុខ-ការពារជាតិ ទូរគមនា គមន៍ ការអប់រំ និងបណ្តុះបណ្តាល ថាមពលស្អាត បច្ចេកវិទ្យាខ្ពស់...; ទាញយកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវនិន្នាការថ្មីៗ ដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច ឌីជីថល ថាមពលស្អាត នវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យទីម័រខាងកើតបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ហើយរួមគ្នាខិតខំប្រឹងប្រែងសម្រេចបាននូវក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC) ដោយមានសុពលភាពពិតប្រាកដ ជាក់ស្ដែង ស្រប តាមច្បាប់អន្តរជាតិ រួមចំណែកកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត សង្ឃឹមថា វៀតណាមនឹងបន្តសហការជាមួយទីម័រខាងកើត ក្នុងដំណើរការផ្លាស់ប្តូរ និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះ តាមរយៈការអភិវឌ្ឍកសិកម្ម ជលផល ទេសចរណ៍ ការកែច្នៃអាហារ ... ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

