ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យពិភាក្សា (រូបថត៖ chinhphu.vn) |
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរក្សាសន្តិភាពនិងនយោបាយ និងអ្នកតំណាងប្រទេសជាង ៧០ បានថ្លែងនៅក្នុងកិច្ចពិភាក្សានេះ ក្នុងនោះសុទ្ធតែបានអះអាងថា ប្រតិបត្តិការរក្សាសន្តិភាពនិងការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាឧបករណ៍ចាំបាច់សម្រាប់ការដោះស្រាយជម្លោះ លើកកម្ពស់ដំណើរការនយោបាយ និងការពារជនស៊ីវិល។
ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើដំណោះស្រាយជាអាទិភាពសម្រាប់ការអនុវត្តនាពេលខាងមុខ ដូចជា៖ ប្រតិបត្តិការរក្សាសន្តិភាពត្រូវយកចិត្តទុកដាក់ជាពិសេសលើការការពារជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ; អង្គការសហប្រជាជាតិ និងបេសកកម្មរបស់ខ្លួនត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាបន្ថែមទៀត និងជំរុញការទូតដើម្បីជួយដោះស្រាយជម្លោះពីឫសគល់។ ប្រទេសជាសមាជិកត្រូវបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានពេញលេញ និងទាន់ពេលវេលា ហើយភ្ជាប់ការប្តេជ្ញាចិត្តទៅនឹងសកម្មភាពជាក់ស្តែង។ល។
ឯកអគ្គរដ្ឋទូតលោក Do Hung Viet បានអះអាងថា វៀតណាមជានិច្ចកាលជឿជាក់ថា ពហុភាគីនិយមគឺជាផ្លូវរឹងមាំដើម្បីសម្រេចបាន និងរក្សាសន្តិភាពអន្តរជាតិប្រកបដោយចីរភាព។ វៀតណាមនឹងបន្តរួមដំណើរជាមួយដៃគូរបស់ខ្លួន ដើម្បីគោលដៅរក្សាសន្តិភាព និងសន្តិសុខពិភពលោក៕

