ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបភាព៖ ក្រសួងការពារប្រទេស |
ក្រសួងការពារប្រទេសវៀតណាមអញ្ជើញប្រទេសទាំង ៥ ឲ្យបញ្ជូនកងកម្លាំងមកចូលរួមពិធីព្យុហយាត្រានេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងភាពជិតស្និតរវាងប្រជាជននិងកងទ័ពប្រជាជនវៀតណាមជាមួយប្រទេសជាមិត្តប្រពៃណី។ ទន្ទឹមនឹងនោះ ក៏បានអះអាងពីគោលនយោបាយការបរទេសរបស់វៀតណាម ប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់។
មុននោះ ពិធីរំលឹកខួបលើកទី ៥០ ទិវាបង្រួបបង្រួមប្រទេសជាតិដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ក៏មានការចូលរួមពីកងទ័ពចិន ឡាវ និងកម្ពុជាផងដែរ៕

