ក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានអះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ានឆ្នាំ ២០២៥ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូនានា ដើម្បីរួមចំណែកជោគជ័យនៃកិច្ចប្រជុំកំពូលក្នុងខែតុលា។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព ការពង្រឹងតួនាទីមជ្ឈភាព និងភាពជាអ្នកដឹកនាំរបស់អាស៊ាននៅក្នុងតំបន់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងក្រៅប្រពៃណីដែលកំពុងលេចឡើង ក្នុងបរិបទដែលតំបន់កំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។

ទន្ទឹមនឹងនោះ អាស៊ានត្រូវពង្រឹង និងលើកកំពស់សមត្ថភាពស្ថាប័នរបស់អាស៊ាន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃចក្ខុវិស័យសហ គមន៍អាស៊ានឆ្នាំ ២០៤៥ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្ថានភាពថ្មី។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើរនូវវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ ជាពិសេសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល។ល។