លោកស្រី Kendra Rinas ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)
លោកស្រី Kendra Rinas បានមានប្រសាសន៍ថា ប្រធានបទនៃទិវាពិភពលោក ទប់ស្កាត់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥ នាំមកនូវសារថា "ការជួញដូរ មនុស្សគឺជាឧក្រិដ្ឋកម្មដែលមានការរៀបចំ - សូមធ្វើសកម្មភាពដើម្បីបញ្ចប់ការកេង ប្រវ័ញ្ចគ្រប់ទម្រង់!"។ ប្រធានបទនៃយុទ្ធនាការឆ្នាំនេះ គឺសំដៅរំលេចពីតួនាទីគន្លឹះរបស់ ភ្នាក់ងារអនុវត្តន៍ច្បាប់ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មដែលមានការរៀបចំ ព្រមទាំង ធានាថា ប្រព័ន្ធច្បាប់ដាក់ជនរងគ្រោះជាស្នូលនៃការការពារ ការជួយឧបត្ថម្ភ និងសិទ្ធិ ទទួលបានយុត្តិធម៌។
យោងតាមលោកស្រី Kendra Rinas ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក្រសួង នគរបាល និងការសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ ច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សដែលត្រូវបានធ្វើវិសោធនកម្ម បានចូលជាធរមានចាប់ពីខែ នេះតទៅ។ ច្បាប់នេះគឺជាជំហានដ៏សំខាន់មួយ ដែលរួមចំណែកក្នុងការពង្រឹង "កម្មវិធី ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" សម្រាប់ដំណាក់កាលឆ្នាំ ២០២១- ២០២៥ ជាមួយនឹងការតំរង់ទិសដល់ឆ្នាំ ២០៣០៕