កាលពីថ្ងៃទី ១៥ ខែតុលា ក្នុងសម័យប្រជុំលើកទី ២២២ ដែលប្រព្រឹត្តទៅនៅ ទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) បានអនុម័តជាឯកច្ឆ័ន្ទលើគំនិតផ្តួចផ្តើមរបស់ វៀតណាមក្នុងការស្នើឲ្យអង្គការសហប្រជាជាតិពិចារណាប្រកាស “ទស្សវត្សរ៍អន្តរ ជាតិអំពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ក្នុងរយៈពេលឆាប់បំផុតតាម ដែលអាចធ្វើទៅបាន ជាពិសេសដំណាក់កាល ២០២៧-២០៣៦។
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh ប្រធាន បេសកកម្មវៀតណាមអមអង្គការ UNESCO ថ្លែងសុន្ទរកថានៅសម័យប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងសម័យប្រជុំ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh ប្រធាន បេសកកម្ម
វៀតណាមអមអង្គការ UNESCO បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់ លើគោលដៅលើកកំពស់តួនាទីសំខាន់នៃវប្បធម៌ក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនានា។ ការដែល គំនិតផ្តួចផ្តើមរបស់វៀតណាមត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ គឺជាជំហានដំបូងដ៏សំខាន់ បង្កើតមូលដ្ឋាន គ្រឹះ ឆ្ពោះទៅការប្រកាសជាផ្លូវការនូវការបង្កើត “ទស្សវត្សរ៍អន្តរជាតិអំពីវប្បធម៌ដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព”។
គំនិតផ្តួចផ្តើមនេះក៏ជាការរួមចំណែកដ៏សំខាន់របស់វៀតណាមក្នុងការជំរុញបេសកកម្ម គោលដៅ និងតួនាទីរបស់ UNESCO ជាពិសេសលើវិស័យវប្បធម៌។ ប្រការ នេះបញ្ជាក់ពីស្មារតីម្ចាស់ការ សកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងនាមជា សមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូក្នុងអាណត្តិ ២០២១-២០២៥៕