អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E. Knapper (រូបថត៖ TTXVN) |
អគ្គលេខាបក្ស លោក តូ ឡឹម មានបំណងចង់បន្តអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិកក្នុងទិសដៅកាន់តែសំខាន់និងស៊ីជម្រៅ ពង្រឹងខ្លឹមសារយុទ្ធសាស្ត្រក្នុងវិស័យសហប្រតិបត្តិការ ដោយ ឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយ ស្របតាមគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការនិងពហុភាគីរបស់វៀតណាម។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់ រំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តរបៀបវារៈ ជំរុញដំណើរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កម្រិត និងរួមគ្នាជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងលក្ខណៈជាក់ស្តែង និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតអាមេរិកបានអះអាងថា វៀតណាមមួយ “រឹងមាំ ឯករាជ្យ វិបុលភាព និងពឹងផ្អែកលើខ្លួនឯង” រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយជាប្រការដែលសហរដ្ឋអាមេរិកតែងតែគាំទ្រជានិច្ច៕

