នៅក្នុងព្រឹត្តិការណ៍នេះ ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van នៅខេត្ត Tuyen Quang បានទទួលគិត្តិនាមជា “ទិសដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី ឆ្នាំ ២០២៥” ខណៈឧទ្យានជាតិ Phong Nha – Ke Bang បានឈ្នះពានរង្វាន់ “គោលដៅធម្មជាតិឈានមុខគេរបស់វៀតណាមឆ្នាំ ២០២៥” និងជា “ឧទ្យានជាតិនាំមុខអាស៊ី”។
ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van។ រូបថត៖ Vien Du/VOV

ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van ត្រូវបាន WTA លើកតម្កើងជាបន្តបន្ទាប់ ជាមួយនឹងកិត្តនាមជា "គោលដៅទេសចរណ៍ដែលទើបលេចចេញ របស់អាស៊ីឆ្នាំ ២០២៣" និងជា “គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ ២០២៤”។ ក្នុងពេលជាមួយគ្នានោះ ឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន អង្គការUNESCO ទទួលស្គាល់ពីរដងជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ ក្នុងឆ្នាំ ២០០៣UNESCO បានទទួលស្គាល់ឧទ្យានជាតិ Phong Nha – Ke Bang ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យភូមិសាស្ត្រ។

លោក Gragam Cook ប្រធានអង្គការ World Travel Awards បានប្រគល់រង្វាន់ជូនគណៈប្រតិភូខេត្ត Tuyen Quang ដឹកនាំដោយលោកស្រី Nong Thi Bich Hue សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ រូបថត៖ VNA

នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ ក្រុមហ៊ុនភាគហ៊ុនរួមទេសចរណ៍ Vietravel ត្រូវបានលើកតម្កើងក្នុងប្រភេទចំនួន ៣ នៃពានរង្វាន់ទេសចរណ៍ពិភពលោក រួមមានក្រុមហ៊ុនទេសចរណ៍ឈានមុខគេរបស់អាស៊ី ប្រតិបត្តិករកញ្ចប់ទេសចរណ៍ឈានមុខគេរបស់វៀតណាម និងក្រុមហ៊ុនទេសចរណ៍ឈានមុខគេរបស់វៀតណាម៕

ពានរង្វាន់ទេសចរណ៍ពិភពលោក គឺជាពានរង្វាន់ដ៏មានកិត្យានុភាពនៃវិស័យទេសចរណ៍ពិភពលោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ពានរង្វាន់នេះមានគោលបំណងលើកតម្កើងដល់ម៉ាកយីហោ អង្គការ និងអាជីវកម្មឆ្នើមក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ និងសេវាកម្ម ព្រមទាំងគោលដៅពេញនិយមបំផុតនៅអាស៊ី និងអូសេអានី៕