រូបថតឧទាហរណ៍៖ REUTERS/Josue Decavele

WHO បាននិយាយថា ប្រជាជនប្រមាណ ៥,៦ ពាន់លាននាក់ នៅក្នុងប្រទេស ចំនួន ១១៩ ឥឡូវនេះកំពុងប្រឈមមុខនឹងហានិភ័យឆ្លងមេរោគនេះ ដែលអាច បណ្តាលឱ្យក្តៅខ្លួនខ្លាំង ឈឺសន្លាក់ និងពិការភាពយូរអង្វែង។ ជំងឺរាតត្បាតក្នុង ដំណាក់កាលឆ្នាំ ២០០៤-២០០៥ ដែលបណ្ដាលមកពីមេរោគនេះ បានប៉ះពាល់ដល់ មនុស្សជិតកន្លះលាននាក់ ភាគច្រើននៅក្នុងប្រទេសកោះតូចៗ មុនពេលរីករាលដាល ពាសពេញពិភពលោក។

ការរីករាលដាលនៃមេរោគ Chikungunya បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ជា មួយនឹងការផ្ទុះដ៏ធំនៅលើកោះអាហ្វ្រិកនានាក្នុងមហាសមុទ្រឥណ្ឌា។ បន្ទាប់នោះ មេរោគនេះបានរីករាលដាលដល់ប្រទេសផ្សេងទៀតនៅអាហ្វ្រិក ឥណ្ឌា និងអាស៊ី អាគ្នេយ៍។
ជំងឺដែលបណ្ដាលមកពីមេរោគ Chikungunya បច្ចុប្បន្នមិនទាន់មានវិធីព្យាបាល ជាក់លាក់នៅឡើយ ដែលឆ្លងជាចម្បងដោយសត្វមូស aedes ហើយអាចបណ្តាលឱ្យ មានការរីករាលដាលយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំ៕