បុគ្គលិកពេទ្យចាក់វ៉ាក់សាំងជូនពលរដ្ឋឥណ្ឌូនេស៊ីនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA) |
តាមលោកអគ្គនាយក WHO ចាត់ទុកថា ការពន្យាពេលនេះគឺសំដៅធានាឲ្យ ប្រទេសនានាលើពិភព លោកអាចចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនចំនួនប្រជាជនយ៉ាង ហោចណាស់១០%។ សេចក្ដីអំពាវនាវរបស់ថ្នាក់ដឹកនាំ WHO ត្រូវបានធ្វើឡើងក្នុង បរិបទដែលប្រទេសមួយចំនួនបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងដូសបំពេញបន្ថែមជូនប្រជាពលរដ្ឋដែលត្រូវបានចាក់គ្រប់ពីរដូស ដោយសារតែការព្រួយបារម្ភអំពីប្រសិទ្ធ ភាពនៃភាពស៊ាំរបស់វ៉ាក់សាំងនៅចំពោះមុខគ្រោះថ្នាក់នៃវីរុសបំប្លែង Delta៕

