(VOV)_នារសៀលថ្ងៃទី ២១ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ កាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម។ ឆ្លើយ​សំនួររបស់អ្នក យកព័ត៍
មាន អំពីទស្សនះរបស់វៀតណាម ​ទាក់ទិនដល់ការដែល ​ វៀតណាម​និងអាមេរិក នឹង​ចុះហត្ថលេខាលើ កិច្ច​ព្រមព្រៀងស្ដីពី ការអោយនិងទទួលកូនចិញ្ជឹម អ្នកនាំពាក្យ
ក្រសួងការ​បរទេសវៀតណាម លោក Luong Thanh Nghi បានអោយដឹងថា÷

“ ដោយឈរ​លើស្មារតី មនុស្សធម៌ សំដៅធានាផលប្រយោជន៍ ​ល្អបំផុត សំរាប់ កុមារ ច្បាប់វៀតណាមបានមានបណ្ដាការកំណត់​ច្បាស់លាស់ អំពីដំណើការ បែបបទ
ចំពោះការ ដែលកុមារ ​ធ្វើជាកូនចិញ្ជឹមរបស់ជនបរទេស។ ក្នុងស្ថានភាពជាក់ស្ដែង
ក្នុង រយះពេលច្រើន​ឆ្នាំកន្លងទៅ វៀតណាមបានសហប្រតិបត្តិការដ៏ល្អ ជាមួយ
ប្រទេសជា ច្រើន លើវិស័យនេះ។ ទាក់ទិនដល់បញ្ហានេះ នាបច្ចុប្បន្ន ភាគីទាំងពីរ
កំពុងបន្ត​ពិនិត្យមើល។”

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi​ ក៏បាន
អោយ ដឹងថា÷ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នឹង អញ្ជើញទៅចូលរួម កិច្ចប្រជុំ របស់ក្រុមប្រឹក្សារសិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ
និង សន្និសីទរំសាយសព្វាវុធ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស ពីថ្ងៃទី
២៥ ដល់ថ្ងៃទី ២៧ កុម្ភះទៀតផង៕

អ្នកនាំពាក្យក្រសួងការ​បរទេសវៀតណាម លោក Luong Thanh Ngh(internet)