(VOV World)_​នាព្រឹកថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​សិក្ខា
សាលា ÷ ​សេដ្ឋកិច្ច​វៀតណាម ​ឆ្នាំ ២០១២ -យថាទស្សន៍អភិវឌ្ឍន៍ ឆ្នាំ​ ២០១៣។ ​ក្នុងឆ្នាំ ២០១២ សេដ្ឋកិច្ចសកល ត្រូវប្រឈមមុខនឹងការលំបាក​សាកល្បងជាច្រើន
ដូចជា÷​កំណើនសេដ្ឋកិច្ចយឹត អាត្រាបាត់អាជិព​ខ្ពស់…​ជាដើម។ បណ្ដាកត្តានេះ បានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចវៀតណាម។ ​ឆ្នាំ ២០១២ ល្បឿនកំណើន សេដ្ឋកិច្ច វៀតណាម ទទួលបាន ៥,២% ម៉ាក្រូសេដ្ឋកិច្ចត្រូវស្ថិរភាព អតិផរណាត្រូវបានរាំង
ស្កាត់។ ពិសេស ក្នុងស្ថានភាព​​លំបាកនោះ រដ្ឋាភិបាលវៀតណាម បាននាំចេញគោល នយោបាយសាពើព័ន្ធ និងរូបីយវត្ថុសមស្របជាច្រើនចំពោះខឿនសេដ្ឋកិច្ច។ វាយ តំលៃអំពីប្រការនេះ លោកស្រី Pho Thi Kim Chi អនុប្រធានគណះកម្មាធិការ​វិភាគ និងព្យាករណ៍ មជ្ឈមណ្ឌលព័ត៍មាន និងព្យាករណ៍ សេដ្ឋកិច្ច សង្គម វៀតណាមបាន
អោយដឹងថា÷

“ ការបញ្ជាណែនាំសេដ្ឋកិច្ច របស់រដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំ ២០១២​នេះ គឺ ក្ដាប់ជាប់នឹងការបំរែបំរួលនៃ​ខឿនសេដ្ឋកិច្ច។ ​អំពីគោលន​យោបាយ​ហិរញ្ញវត្ថុ រូបីយវត្ថុ ការនាំចេញគោលនយោបាយទាន់ពេលវេលា បានធ្វើអោយកំរិតអតិផរណាថយ
ចុះ ទីផ្សារទុនត្រូវបានកែលំអរ ការប្រាក់​ថយចុះ។ និងគោលជំហររៀបចំរចនា សម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញក៏​ទទួលបានការស្រុះចិត្តគំនិត របស់ប្រជាជនគ្រប់ស្រទាប់៕”

ឆ្នាំ ២០១២ ល្បឿនកំណើន សេដ្ឋកិច្ច វៀតណាម ទទួលបាន ៥,២%(internet)