លោកស្រី Ngo Thi Doan Thanh បានដឹកនាំគណៈប្រតិភូទីក្រុងហាណូយនិងអង្គការសមូហភាព
នៃទីក្រុងមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូប Lenin


VOV-ក្នុងឱកាសរំលឹកខួបលើកទី៩៥បដិវត្តខែតុលារុស្ស៊ី (ទី៧វិច្ឆិកា) នាព្រឹក​
ថ្ងៃទី៧វិច្ឆិកា ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លោកស្រី Ngo Thi
Doan Thanh បានដឹកនាំគណៈប្រតិភូទីក្រុងហាណូយនិងអង្គការសមូហភាពនៃ​ទីក្រុងមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូប Lenin។ នេះជាសកម្មភាពប្រចាំ​ឆ្នាំរបស់ទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យដ៏មហិមារនេះ
ដើម្បីសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គមគទេសនៃវណ្ណៈអធន​
ពិភពលោក Lenin។

នាថ្ងៃដ៏ដែលនៅខេត្ត Phu Yen បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ​អំពី​តំលៃទ្រឹស្ដីនិងជាក់ស្ដែងនៃបដិវត្តខែតុលានិងសេចក្តីប្រកាសរបស់បក្សកុម្មុយនីស្ដ។​បទអន្តរាគមន៍ចំនួន៩នៅសិក្ខាសាលាបានប្រមូលផ្ដុំទៅលើខ្លឹមសារសំខាន់ចំនួន​២សំដៅធ្វើឲ្យច្បាស់លាស់នូវតំលៃនិងអត្ថន័យដ៏ធំធេងរបស់សេចក្តីប្រកាសបក្ស​
កុម្មុយនីស្ត ទន្ទឹមនឹងនោះអះអាងនូវតំលៃទ្រឹស្ដីជាក់ស្ដែងនៃបដិវត្តខែតុលារុស្ស៊ី៕