(VOV)_ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ មិនា រួមជាមួយបណ្ដាបញ្ញាវ័ន្ត មេធាវី អ្នកជំ
នាញការស្រាវជ្រាវជួរមុខនៃបណ្ដាមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវមកពីអា
មេរិក សិង្ហបូរី ចិន ហ្វីលីពិន បញ្ញាវ័ន្ត​វៀតណាមចំនួន២រូបគឺ ​បណ្ឌិត Nguyen Thi
Lan Anh អនុប្រធានផ្នែកច្បាប់អន្តរជាតិ ​នៃសាលា​សភា​បណ្ឌិត​ការទូត និង លោក
ស្រី Nguyen Thi Thanh Ha ប្រធាន ​នាយកដ្ឋានច្បាប់និង ការកំណត់អន្តរជាតិ នៃក្រ
សួង ការបរទេសវៀតណាម បានចូលរួម សិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ
÷ សមុទ្រខាងកើត ​កត្តាស្នូល របស់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ី-ប់ាស៊ីហ្វីក ​
នៅទីក្រុង​ New York អាមេរិក។​អធិប្បាយទស្សនះនៅសិក្ខាសាលា លោកស្រី
Nguyen Thi Thanh Ha បានអះអាងថា÷ វៀតណាមជានិច្ចកាលមាន​គោលបំណង​
ដោះស្រាយជំ លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើការ​គោរព ច្បាប់អន្តរជាតិ និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​ ឆ្នាំ
១៩៨២ ( UNCLOS)។ ចែករំលែកទស្សនះ​ របស់​បណ្ដាបញ្ញាវ័ន្តវៀតណាម សាស្ត្រា ចារ្យអាមេរិក Jerome A.Cohen មកពី​មហាវិទ្យាល័យច្បាប់​New York បានចាត់ទុកថា÷ ការជំលោះនៅសមុទ្រ​ខាងកើត​បានទាក់ទិននឹងច្បាប់ នយោបាយអន្តរជាតិ ដូច្នេះ
ត្រូវអនុវត្តច្បាប់​អន្តរជាតិ បែបបទអន្តរជាតិដើម្បីដោះស្រាយ។ សាស្ត្រាចារ្យ Robert
Beckman នៃមហាវិទ្យាល័យសិង្ហបុរី បានចាត់ទុកថា÷​ចិនត្រូវគោរពច្បាប់​អន្តរជាតិ ដើម្បីដោះស្រាយបណ្ដាជំលោះនាបច្ចុប្បន្ន។ រីឯ អតីត អនុរដ្ឋមន្ត្រីការបរទេសអា
មេរិក Christopher Hill បានលើកច្បាស់ថា÷​ចិននឹង​គ្មាន​ផលប្រយោជន៍អ្វីទេ ប្រសិន
បើ បង្កើនភាពតានតឹងជាមួយប្រទេសជិតខាងនានា៕

វៀតណាមជានិច្ចកាលមាន​គោលបំណង​ ដោះស្រាយជំ លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី(internet)