VOV-សិក្ខាសាលា អាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាម បានប្រព្រឹត្តទៅនាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញជាមួយការចូលរួមរបស់រដ្ឋមន្ត្រី
ក្រសួងសំណង់ថាមពលនិងអាកាសធាតុដាណឺម៉ាក Martin Lindegard អនុប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Manh Ha និងអង្គភាពអាជីវកម្ម​សំណង់​ជាច្រើនរបស់វៀតណាមនិងដាណឺម៉ាក។

សិក្ខាសាលា អាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាម

នៅសិក្ខាសាលាបណ្ដាអ្នកជំនាញការមកពីដាណឺម៉ាកបានឧទ្ទេសនាមរាល់​រូបសណ្ឋានក្នុងការស្ថាបនាកសាងទទួលបានបទដ្ឋានបៃតងសន្សំសំចៃថាមពល។​ជាពិសេសរូបសណ្ឋានអាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាម​ត្រូវបានចាត់ទុកដូចជាមជ្ឈមណ្ឌលរចនាប្លង់និងជាសំណង់សន្សំសំចៃ​ថាមពលដ៏
ទំនើបបំផុត។​ តាមគំរោងអាគារសន្សំសំចៃថាមពលដើមដំបូងនៅវៀតណាមនឹង​អនុវត្តនៅទីក្រុងហូជីមិញនាពាក់កណ្ដាលឆ្នាំ២០១៣៕