EVFTA ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម
(VOVWORLD) - សិក្ខាសាលាប្រកាសរបាយការណ៍ “វៀតណាមក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)៖ លទ្ធផល តម្រូវការ និងទិសដៅកំណែទម្រង់” ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ។
របាយការណ៍នេះបានបង្ហាញថា EVFTA (បានចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០) បានបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប (EU)។ សមាមាត្រនៃការនាំចេញទៅកាន់ EU ក្នុងទំហំនៃការនាំចេញសរុបរបស់វៀតណាមនឹងកើនឡើងជាលំដាប់ ដោយឈានដល់ជិត ១៣,២% នៅឆ្នាំ ២០២៤។ វៀតណាមនៅតែរក្សាអតិរេកពាណិជ្ជកម្មដ៏ធំជាមួយ EU រហូតដល់ ៣៥,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមចូលរួម។ គួរកត់សម្គាល់ថា អត្រានៃការប្រើប្រាស់ការអនុគ្រោះពន្ធក្រោម EVFTA បានកើនឡើងពី ១៤,៨% ក្នុងឆ្នាំ ២០២០ ដល់ ៣៥,២% ក្នុងឆ្នាំ ២០២៣។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ nhandan.vn |
ក្រុមទំនិញនាំចេញសំខាន់ៗ រួមមាន វាយនភ័ណ្ឌ ស្បែកជើង កសិផល និងផលិតផលបច្ចេកវិទ្យាខ្ពស់ បានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងការអនុគ្រោះពន្ធ ពី EVFTA ។ EVFTA បានជំរុញដំណើរការបំពេញស្ថាប័នសេដ្ឋកិច្ចវៀតណាមតាមទិសតម្លាភាព និងសមស្របទៅនឹស្តង់ដារអន្តរជាតិ។
របាយការណ៍ក៏បានអះអាងថា ក្រោយរយៈពេល៥ឆ្នាំនៃការអនុវត្តន៍ EVFTA បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម ដោយរួមចំណែកពង្រីកទីផ្សារនាំចេញ ទាក់ទាញការវិនិយោគ និងជំរុញកំណែទម្រង់៕