Standard Chartered នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស កាលពីថ្ងៃទី ១៧ មីនា  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានទទួលជួបលោក Saif Malik នាយកប្រតិបត្តិនៃធនាគារ Standard Chartered។ 

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានសម្តែងក្តីសង្ឃឹមថា Standard Chartered នឹងបន្តចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងដំណើរការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Standard Chartered នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh និងនាយកប្រតិបត្តិនៃធនាគារ Standard Chartered លោក Saif Malik ក្នុងកិច្ចប្រជុំនាថ្ងៃទី ១៧ ខែមីនា។ រូបថត៖ VGP

រីឯខ្លួនវិញ នាយកប្រតិបត្តិលោក Saif Malik បានឲ្យដឹងថា Standard Chartered គ្រោងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យដែលកំពុងរីកចម្រើនដូចជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ; ដោយបានអះអាងថានឹងសហការនិងគាំទ្រវៀតណាមក្នុងដំណើរការកសាង បង្កើត ប្រតិបត្តិការ និងគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ លោកសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធនាគារដើម្បីធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និរន្តរភាព និងជោគជ័យនៅវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ