កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ កុម្ភៈ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយឧត្តមសេនីយ៍បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង និងវាយតំលៃខ្ពស់ចំពោះសក្ដានុពល និងជំហររបស់កាណាដាក្នុងឆាកតំបន់ និងអន្តរជាតិ លោកបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកាណាដាដែលបានជួយឧបត្ថម្ភក្នុងការហ្វឹកហ្វឺន និងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក ហើយសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលមានស្រាប់ស្របតាមឯកសារដែលបានចុះហត្ថលេខា។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការយកឈ្នះលើផលវិបាកសង្គ្រាម ការគ្រប់គ្រងព្រំដែន។
ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ។ រូបថត៖ VOV |
មុននោះ ឧត្តមសេនីយឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈឹម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ បានឯកភាព រក្សាប្រកបដោយប្រសិទ្ធិភាពនូវយន្តិការសន្ទនា-ពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការដោះស្រាយផលវិបាកនៃសង្រ្គាម... ជាពិសេសការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការនិងវេទិកាពហុភាគី៕