កាណាដាប្តឹងអាមេរិកនៅ WTO ជុំវិញការយកពន្ធ
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមីនា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឲ្យដឹងថា កាណាដាបានដាក់សំណើសម្រាប់ការពិគ្រោះយោបល់ដោះស្រាយជម្លោះលើពន្ធគយដែលសហរដ្ឋអាមេរិកអនុវត្តចំពោះទំនិញដែលមានប្រភពមកពីប្រទេសកាណាដា។
ឯកអគ្គរដ្ឋទូត កាណាដាប្រចាំនៅ WTO លោកស្រី Nadia Theodore បានឲ្យដឹងថា លោកស្រីបានស្នើឱ្យ WTO ពិគ្រោះជាមួយរដ្ឋាភិបាលសហរដ្ឋ អាមេរិកអំពី "ពន្ធមិនសមហេតុផល" ដែលខ្លួនបានដាក់លើប្រទេសកាណាដា។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបង្ខំឱ្យកាណាដាធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
មុននោះ នាថ្ងៃទី ៤ ខែមីនា សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធថ្មី ២៥% លើទំនិញនាំចូលពីកាណាដានិងម៉ិកស៊ិក ហើយបានដំឡើងអត្រាពន្ធទ្វេដងពី ១០% ទៅ ២០% លើទំនិញរបស់ចិន៕