English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

23°C - 29°C

កាណាដា​មានបំណងចង់​​សហការ​លើវិស័យ​​ថាមពល​កកើតឡើង​វិញ​និង​ឧស្សាហកម្មនិស្សារណកម្មជាមួយ​វៀតណាម​

(VOVWORLD) - នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Warren Kaeding រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ការនាំចេញខេត្ត Saskatchewan ប្រទេសកាណាដា អនុរដ្ឋមន្ត្រី លោក Nguyen Hoang Long សង្ឃឹមថា ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម - កាណាដានិយាយរួមនិងជាមួយខេត្ត Saskatchewan និយាយដោយឡែក នឹងអភិវឌ្ឍន៍កាន់តែរឹងមាំនាពេលខាងមុខ។ 

ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទាំងថ្នាក់រដ្ឋាភិបាល និងថ្នាក់ខេត្ត។

កាណាដា​មានបំណងចង់​​សហការ​លើវិស័យ​​ថាមពល​កកើតឡើង​វិញ​និង​ឧស្សាហកម្មនិស្សារណកម្មជាមួយ​វៀតណាម​ - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា។ រូបភាព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

រីឯខ្លួនវិញ រដ្ឋមន្ត្រី Warren Kading ទន្ទឹងរង់ចាំការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលបៃតង ការជីកយករ៉ែប្រកបដោយនិរន្តរភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីវិស័យប្រពៃណី ខេត្ត Saskatchewan បានបង្ហាញពីការយកចិត្តទុកដាក់ពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពលកកើតឡើងវិញ ការធ្វើអាជីវកម្ម ការកែច្នៃរ៉ែ និងការច្នៃប្រឌិត។

ខេត្ត Saskatchewan ជាខេត្តមួយនៅភាគកណ្តាល-ខាងលិចប្រទេសកាណាដា ជាខេត្តដែលមានផ្ទៃដីធំជាងគេទីបីរបស់ប្រទេសកាណាដា និងមានសេដ្ឋកិច្ចធំជាងគេទី៥របស់កាណាដា។ ខេត្ត Saskatchewan អភិវឌ្ឍន៍ដោយផ្អែកលើកសិកម្ម រុក្ខាប្រមាញ់ និងការជីកយករ៉ែ (ប៉ូតាស អ៊ុយរ៉ាញ៉ូម ប្រេង និងឧស្ម័ន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ