ក្រិក EU និង IMF ទទួលបានកិច្ចព្រមព្រៀងបំដូងស្តីអំពីកំណែទម្រង់


ក្រិក EU និង IMF ទទួលបានកិច្ចព្រមព្រៀងបំដូងស្តីអំពីកំណែទម្រង់ - ảnh 1
ក្រិក EU និង IMF ទទួលបានកិច្ចព្រមព្រៀងបំដូងស្តីអំពីកំណែទម្រង់ (VNA)

(VOVworld) – ប្រទេសក្រិកនិងបណ្ដាម្ចាស់បំណុលអន្តរជាតិរួមមានសហភាព
អឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ទទួលបានកិច្ចព្រមព្រៀង
ដំបូងស្តីអំពីកំណែទម្រង់សំខាន់ៗលើវិស័យច្បាប់ពលកម្មចំណាយសាធារណៈ
និងធនធានថាមពល។ តាមរយៈនោះ ភាគីទាំងពីរបានខិតមកជិតដល់ការ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេស
ចាយប្រាក់អឺរ៉ូនាថ្ងៃទី ៧ មេសា ខាងមុខ។ ក្រិកបានយល់ព្រមកាត់បន្ថយប្រាក់
ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៩ ដែលស្រូបយក ១% GDP ក៏ដូចជាបញ្ចុះប្រាក់កំរិត
ចំណូលដែលត្រូវបង់ពន្ធដើម្បីសន្សំសំចៃបន្ថែម ១%  GDP ទៀត។ នេះគឺជា
វិធានការណ៍ននានាដែលក្រិកយល់ព្រមដើម្បីបញ្ចុះបញ្ចូល IMF ចូលរួមក្នុងកម្ម
វិធីជួយសង្គ្រោះដូច EU បាន ទាមទារ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ