“ ការធ្វើសក្ការះបូជាព្រះម៉ែ”-បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក
 |
“ ការធ្វើសក្ការះបូជាព្រះម៉ែ”-បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក |
(VOV)_នាយប់ថ្ងៃទី២ មេសា នៅស្រុក Vu Ban ខេត្ត Nam Dinh (ភាគខាងជើង
វៀតណាម) បានប្រព្រឹត្តទៅពិធីទទួលសញ្ញាប័ត្ររបស់ UNESCO ទទួលស្គាល់៖” “ ការ
ធ្វើសក្ការះបូជាព្រះម៉ែ ”ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក។ ជំនឿសាស
នាធ្វើសក្ការះបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមជារបៀបធ្វើសក្ការះបូជាព្រះម៉ែដែល
បានប្រែក្រឡាជាទេវតានៅឋានសួគ៌ ទន្លេ និងព្រៃភ្នំ។ ពិធីធ្វើសក្ការះបូជាព្រះម៉ែរួម
មានពិធីសែនព្រេន ពិធីបញ្ចូលរូប ច្រៀង Van និងពិធីបុណ្យនានា។ ជំនឿសាសនា
នេះបានបង្ហាញនូវកត្តាប្រពៃណី ដូចជា៖ សម្លៀកបំពាក់ តូរ្យតន្ត្រី របាំ ដោយពោ
ពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម ដែលបានពង្រឹងនិងពង្រីកក្នុងរយៈ
ពេលរាប់រយឆ្នាំហើយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam
បានសង្កត់ធ្ងន់ថា៖
“ ការទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក ជាមោទន
ភាព អះអាងនូវតំលៃ ការរួមវិភាគទានរបស់វប្បធម៌វៀតណាមចំពោះខឿនវប្បធម៌
រួមរបស់មនុស្សលោក។ ទន្ទឹមនឹងនោះ យើងក៏ត្រូវមានការទទួលខុសត្រូវអភិរក្ស
ពង្រីកតំលៃបេតិកភ័ណ្ឌនេះអោយបានល្អប្រសើរថែមទៀត។”
នៅក្នុងពិធីនេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានប្រកាស” កម្មវិធីធ្វើ
សកម្មភាពជាតិអំពីកិច្ចការពារ និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ធ្វើសក្ការះ
បូជាព្រះម៉ែ របស់ប្រជាជនវៀតណាម ដំណាក់កាល ២០១៧-២០២០” ផងដែរ៕