ក្រុម​ Houthi បន្តបាញ់បង្ហោះមីស៊ីលវាយប្រហារអ៊ីស្រាអែល

(VOVWORLD) - បន្តប្រតិកម្មយ៉ាងប្តូរផ្តាច់ ចំពោះការបង្កើនយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយទៅលើអ៊ីស្រាអែលនៅថ្ងៃទី ២១ ខែមីនា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) នាថ្ងៃដដែលបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកដែលបង្ហោះចេញពីប្រទេសយេម៉ែន ឆ្ពោះទៅភាគកណ្តាលប្រទេសអ៊ីស្រាអែល។ មីស៊ីលនេះត្រូវបានកម្ទេចនៅខាងក្រៅដែនអាកាសអ៊ីស្រាអែល ហើយការវាយប្រហារមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សំឡេងស៊ីរ៉ែនបានបន្លឺឡើងពាសពេញភាគកណ្តាលប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv ផងដែរ។

ក្រុម​ Houthi បន្តបាញ់បង្ហោះមីស៊ីលវាយប្រហារអ៊ីស្រាអែល - ảnh 1មីស៊ីលលឿនលឿនជាងសំឡេង ដែលបង្ហោះដោយកងកម្លាំង Houthi ពីប្រទេសយេម៉ែន។ រូបថត៖ THX/TTXVN

IDF បានបញ្ជាក់ថា នេះជាការវាយប្រហារមីស៊ីលលើកទី៤របស់ក្រុម Houthi សំដៅទៅលើអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៨ ខែមីនា មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបន្តការវាយលុកលើតំបន់ហ្គាហ្សា ដើម្បីដាក់សម្ពាធលើចលនាអ៊ីស្លាមហាម៉ាស។

ក្រុម Houthi បាននិយាយម្តងហើយម្តងទៀតថា អាមេរិកមិនអាចរារាំងពួកគេធ្វើការវាយប្រហារលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក និងផលប្រយោជន៍របស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ានោះទេ ដរាបណាអ៊ីស្រាអែលនៅតែបន្តសកម្មភាពយោធាប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ