អាមេរិកជំរុញឱ្យមានការទម្លាយផ្នែកការទូតក្នុងជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការទម្លាយផ្នែកការទូតជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលជម្លោះរយៈពេលបីឆ្នាំរវាងភាគីទាំងពីរមិនមានសញ្ញានៃការធូរស្រាលនោះទេ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា គណៈប្រតិភូមកពីប្រទេសនេះ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំនៅថ្ងៃនេះ (២៣ មីនា) នៅប្រទេសអារ៉ាប៊ីសាអូឌីត។ លោក Georgy Tykhy តំណាងក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា កិច្ចពិភាក្សានឹងធ្វើឡើងនៅសណ្ឋាគារមួយក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគណៈប្រតិភូអ៊ុយក្រែនមិនមានគម្រោងទាក់ទងដោយផ្ទាល់ជាមួយភាគីរុស្ស៊ីនោះទេ។
ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីក៏បានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់ការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ នៅថ្ងៃទី ២៤ ខែមីនា។ ជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov បានលើកច្បាស់ថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយសមាជិកព្រឹទ្ធសភា Grigory Karasin និងជាទីប្រឹក្សានាយកសេវាសន្តិសុខសហព័ន្ធ (FSB) Sergei Beseda ។
កិច្ចប្រជុំដាច់ដោយឡែករវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ក្នុងពេលតែមួយនៅអារ៉ាប៊ីសាអូឌីត កំពុងបង្កើនក្តីសង្ឃឹមនៃការទម្លាយការទូតមួយ៕