ប្រធានាធិបតីប្រេស៊ីលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
(VOVWORLD) - ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល Luiz Inácio Lula da Silva នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០២៥។
ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ២៣ មីនានេះ បានចេញសេចក្តីជូនដំណឹងថា៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល Luiz Inácio Lula da Silva នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០២៥៕