បាតុកម្មនៅប្រទេសបារាំងប្រឆាំងនឹងការរើសអើងជាតិសាសន៍
(VOVWORLD) - មនុស្សរាប់ម៉ឺននាក់បានចុះតាមដងផ្លូវនាថ្ងៃទី ២២ ខែមីនា ដើម្បីតវ៉ានៅក្នុងទីក្រុងជាច្រើនរបស់បារាំង រួមទាំងរដ្ឋធានីប៉ារីស ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការកើនឡើងនៃមនោគមវិជ្ជាស្តាំនិយម។
បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅទីក្រុងប៉ារីស (រូបថត៖ EPA-EFE) |
ការតវ៉ានេះបានប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពីទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការរើសអើងជាតិសាសន៍។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបារាំង ប្រជាជនសរុបជិត ៩១.០០០នាក់ បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេស ដោយកាន់បដាប្រឆាំងហ្វាស៊ីស។
គួរកត់សម្គាល់ថា ក្រុមបាតុករមួយចំនួនបានធ្វើសកម្មភាពខ្លាំងៗ ដូចជាការប៉ះទង្គិចជាមួយប៉ូលិស។ យោងតាមព័ត៌មានពីក្រសួងមហាផ្ទៃ ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសបានបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានមន្ត្រីប៉ូលិសកុបកម្មម្នាក់ និងមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន។ ក្រៅពីនេះ មនុស្សបីនាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងផ្សេងទៀត។ បាតុកម្មប្រព្រឹត្តទៅខណៈពេលដែលរដ្ឋាភិបាលបារាំងសន្យារឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ និងពិនិត្យព្រំដែន៕