ប្រធានាធិបតី D.Trump ដកហូតអភ័យឯកសិទ្ធិសន្តិសុខសម្រាប់លោក J.Biden និងទីប្រឹក្សាសន្តិសុខមួយចំនួន
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២១ ខែមីនា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថា លោកនឹងដកហូតអភ័យឯកសិទ្ធិសន្តិសុខសម្រាប់លោក Joe Biden និងអតីតមន្ត្រីសេតវិមាន រួមទាំងទីប្រឹក្សាសន្តិសុខជាតិមួយចំនួនផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងនៅសេតវិមានក្នុងទីក្រុង Washington, D.C. ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN) |
បញ្ជីឈ្មោះមនុស្សដែលលែងមានសិទ្ធិទាក់ទងផ្ទាល់នឹងឯកសាសម្ងាត់របស់រដ្ឋ រួមមានអតីតប្រធានាធិបតី Biden សមាជិកគ្រួសាររបស់លោក និងអតីតអនុប្រធានាធិបតី Kamala Harris ដែលជាគូប្រជែងរបស់លោក Trump ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ស្ត្រីម្នាក់ទៀតដែលជាគូប្រជែងនឹងលោក Trump ក្នុងការប្រណាំងនៅសេតវិមាន គឺអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton ក៏ស្ថិតក្នុងបញ្ជីរួមជាមួយមន្ត្រីជាន់ខ្ពស់ពីររូបទៀតក្រោមការដឹកនាំរបស់លោក Biden គឺអតីតរដ្ឋមន្ត្រីការបរទេស Antony Blinken និងអតីតទីប្រឹក្សាសន្តិសុខជាតិ Jacob Sullivan។
យោងតាមសេតវិមាន អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងផ្ទាល់នឹងឯកសារសម្ងាត់ រងការដកហូតអភ័យឯកសិទ្ធិសន្តិសុខទាំងអស់ ហើយលែងត្រូវបានអមដំណើរនៅពេលចូលទៅកាន់កន្លែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទាំងនេះគឺជាអត្ថប្រយោជន៍ដែលអតីតប្រធានាធិបតីអាមេរិក និងមន្ត្រីសន្តិសុខជាតិតែងតែទទួលបានបន្ទាប់ពីចាកចេញពីតំណែង៕