ក្រុមកីឡាវៀតណាមបានសម្រេចបាននូវបេសកកម្មរបស់ខ្លួននៅមហោស្រពកីឡាអាស៊ី (ASIAD) 2018

(VOVWORLD) -  នៅព្រឹកថ្ងៃទី៣០ខែសីហា នៅភូមិអត្តពលិក Asiad 2018 ថ្នាក់ដឹកនាំក្រុម កីឡាជម្រើសជាតិវៀតណាមបានផ្លាស់ប្តូរព័ត៌មានអំពីស្នាដៃរបស់កីឡាករវៀតណាម នៅឯមហោស្រពកីឡាអាស៊ី (ASIAD 18) លើកនេះ។
ក្រុមកីឡាវៀតណាមបានសម្រេចបាននូវបេសកកម្មរបស់ខ្លួននៅមហោស្រពកីឡាអាស៊ី (ASIAD) 2018 - ảnh 1  អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានិងជាប្រធានក្រុម កីឡាជម្រើសជាតិវៀតណាមនៅ ASIAD 18  លោក Tran Duc Phan 

គិតរហូតមកដល់ពេលនេះ ទោះបីជា ASIAD 18 មិនទាន់បញ្ចប់ ក៏ដោយក៏ ប៉ុន្តែក្រុម កីឡាជម្រើសជាតិវៀតណាម បានសម្រេចបេសកកម្មរបស់ ខ្លួនដោយជោគជ័យ។  អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានិងជាប្រធានក្រុម កីឡាជម្រើសជាតិវៀតណាមនៅ ASIAD 18  លោក Tran Duc Phan  បានឲ្យ ដឹងថា៖

«ក្រុមកីឡាជម្រើសជាតិវៀតណាមមុនពេលចូលរួមការប្រកួត ASIAD  បានដាក់ គោលដៅសំខាន់ៗគឺត្រូវតែមានវិញ្ញាសារ អូឡាំពិកណាមួយទទួលបានមេដាយ មាស។ ដោយមានគោលដៅដូចនេះ វៀតណាមដណ្តើមបានមេដាយមាស ចំនួន ២ គ្រឿងក្នុងវិញ្ញាសារ Rowing និងសំខាន់គឺជាមេដាយមាសក្នុងវិញ្ញាសារ អត្តពលកម្ម។ ដោយមានមេដាយ ចំនួន៤គ្រឿងនេះ ក្រុមកីឡាជម្រើសជាតិ វៀតណាមបានសម្រេចភារកិច្ចដោយជោគជ័យ។ "

   យោងតាមជោគជ័យនិងបរាជ័យនៅនៅ ASIAD  វិស័យកីឡាវៀតណាម នឹងមានការវាយតម្លៃទូទៅអំពីវិញ្ញាសារប្រកួតនិងកីឡាករទាំងឡាយ ដើម្បី ធ្វើការវិនិយោគចាំបាច់ និង ត្រៀមរួចជាស្រេចសំរាប់ ASIAD លើកក្រោយផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ