English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

20°C - 30°C

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈលេខាលោក Tran Cam Tu៖ កិច្ចការបរទេសដើម្បីធានាផលប្រយោជន៍ជាតិនិងជនជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅទីក្រុងហាណូយ លោក Tran Cam Tu លេខាអចិន្ត្រៃយ៍នៃគណៈលេខា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម បានទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស។

ក្នុងពិធីនេះ លោក Tran Cam Tu បានស្នើឱ្យឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាង មុននឹងចាកចេញទៅបំពេញបេសកកម្ម ត្រូវច្បាមជាប់នូវគោលនយោបាយការបរទេស និងការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ គណៈលេខា រដ្ឋាភិបាល និងក្រសួងការបរទេស ដើម្បីអនុវតឲ្យបានល្អគោលនយោបាយកិច្ចការបរទេសនាពេលខាងមុខ។ ឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងត្រូវក្តាប់ជាប់យ៉ាងម៉ឺងម៉ាត់នូវសភាពការណ៍ ណែនាំ និងស្នើឱ្យបក្ស រដ្ឋចេញផ្សាយនិងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងដំណោះស្រាយកិច្ចការបរទេស ដើម្បីធានាផលប្រយោជន៍ជាតិ ប្រជាជាតិឲ្យបានខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ជំរុញតួនាទីត្រួសត្រាយក្នុងការកៀងគរធនធាន ដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈលេខាលោក Tran Cam Tu៖ កិច្ចការបរទេសដើម្បីធានាផលប្រយោជន៍ជាតិនិងជនជាតិ - ảnh 1លោក Tran Cam Tu លេខាអចិន្ត្រៃយ៍នៃគណៈលេខា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម បានទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស។ រូបថត៖ Phương Hoa/TTXVN 

លោក Tran Cam Tu បានចាត់ទុកថា ក្នុងមុខតំណែងថ្មី  អ្នកការទូតគ្រប់រូបនៅបរទេស គឺតំណាងឲ្យរូបភាពរបស់ប្រទេសជាតិ និងជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោត្រូវផ្សព្វផ្សាយយ៉ាងសកម្ម នូវរូបភាពប្រទេសវៀតណាមជាប្រទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព ស្មោះត្រង់ និងជាមិត្តជាទីទុកចិត្ត និងទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ