ជនអន្តោប្រវេសន៍ជាង៥សែននាក់ត្រូវចាកចេញពីសហរដ្ឋអាមេរិក
(VOVWORLD) - រដ្ឋបាលរបស់លោក Donald Trump នឹងដកហូតឋានៈស្របច្បាប់នៃជនអន្តោប្រវេសន៍ជាង៥សែននាក់មកពីបណ្តាប្រទេសអាមេរិកឡាទីន និងប្រទេសហៃទីដែលកំពុងរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក។
មនុស្សទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក ក្រោមសម័យកាលរបស់លោកប្រធានាធិបតី Joe Biden ទោះជាយ៉ាងណាក៏ដោយ នៅក្រោមរដ្ឋបាលថ្មី ពួកគេនឹងត្រូវដកហូតឋានៈស្របច្បាប់ ហើយបានស្នើសុំឱ្យចាកចេញពីសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងលទ្ធភាពនៃការចាប់ខ្លួន និងការនិរទេស។
ជនអន្តោប្រវេសន៍មកពីប្រទេសវេណេហ្ស៊ុយអេឡា ឆ្លងកាត់ទន្លេ Rio Grande ក្នុងប្រទេសម៉ិកស៊ិក ដើម្បីចូលសហរដ្ឋអាមេរិក។ រូបថត៖ Getty |
ការបញ្ឈប់ការអនុញ្ញាតឱ្យធ្វើការនិងបទបញ្ញាតិការពារជាបណ្តោះអាសន្នសម្រាប់មនុស្សទាំងនេះ នឹងចាប់ផ្តើមនៅចុងខែមេសា។ អ្នកដែលរងផលប៉ះពាល់នោះ រួមមានពលរដ្ឋមកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គា និងវេណេហ្ស៊ុយអេឡា៕