ប្រតិកម្មវិជ្ជមានពីអាជីវកម្មនិងអ្នកជំនាញបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក Donald Trump
(VOVWORLD) - កិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុនិសវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីអាមេរិក លោក Donald J. Trump ស្តីពីទំនាក់ទំនងវៀតណាម-អាមេរិក និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី ៤ ខែមេសា ត្រូវបានវាយតម្លៃខ្ពស់ដោយអ្នកជំនាញសេដ្ឋកិច្ច ជាពិសេសសហគ្រាសនិងសមាគមផ្នែកទំនិញនានា។
ពួកគេបានសម្តែងក្តីសង្ឃឹមចំពោះលទ្ធផលល្អក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងការនាំចេញនាំចូលរវាងវៀតណាម និងអាមេរិកនាពេលខាងមុខ។
លោកស្រី Le Hang អគ្គលេខាធិការរងនៃសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានសម្តែងថា៖ “នេះជាសញ្ញាវិជ្ជមានខ្លាំងណាស់ សម្រាប់អាជីវកម្មជលផលវៀតណាម។ សហគមន៍អាជីវកម្មជលផល ក៏ដូចជាសហគមន៍អាជីវកម្មជាទូទៅ។ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស និងរដ្ឋាភិបាលជាពិសេសការសម្រេចចិត្តរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងការរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទ។ នេះជាចំណុចរបត់មួយ។ សង្ឃឹមថារដ្ឋាភិបាលអាមេរិកនឹងមានការផ្លាស់ប្តូរតាមទិសដៅអំណោយផលបន្ថែមទៀតក្នុងគោលនយោបាយពន្ធចំពោះវៀតណាម”។
រូបផាព៖ VGP |
កិច្ចសន្ទនាតាមទូរស័ព្ទដោយម្ចាស់ការរបស់អគ្គលេខាបក្សកុម្មុនិសវៀតណាម លោក តូ ឡឹម ជាមួយប្រធានាធិបតីអាមេរិក លោក Donald J. Trump ក៏ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់ផងដែរ។ សេដ្ឋវិទូ បណ្ឌិត Le Dang Doanh បានអត្ថាធិប្បាយថា៖ “ខ្ញុំសូមស្វាគមន៍យ៉ាងខ្លាំងចំពោះការសន្ទនាតាមទូរស័ព្ទរវាងលោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Donald Trump។ លោក Donald Trump បានសម្តែងការពេញចិត្តចំពោះការពិភាក្សាជាវិជ្ជមានជាមួយលោកអគ្គលេខាបក្ស តូ ឡឹម ។ ភាគីទាំងពីរបានឯកភាពបន្តការចរចារដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលកំពុងកើតមាន។ សង្ឃឹមថា កិច្ចសន្ទនាតាមទូរស័ព្ទនឹងនាំទៅរកការពិភាក្សានិងការចរចាដែលសម្រេចបានលទ្ធផលដ៏មានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ" ។
អគ្គលេខាបក្ស កុម្មុនិសវៀតណាម លោក តូ ឡឹម បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីយប់ថ្ងៃទី ៤ មេសា។ រូបថត៖ TTXVN - សេតវិមាន (អាមេរិក) |
ក្នុងពេលនោះ នៅលើទីផ្សារភាគហ៊ុនវៀតណាម បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំវៀតណាម និងសហរដ្ឋអាមេរិក ភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួនដែលមានប្រតិបត្តិការផលិតកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសវៀតណាមដូចជា Nike Inc, Lululemon Athletica Inc, On Holding AG និង Skechers USA Inc ...បានកើនឡើងយ៉ាងខ្លាំង៕