តំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើងមានកំណើនខ្ពស់បំផុតនៅទូទាំងប្រទេស
(VOVWORLD) - ក្នុងសន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើង នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ បានឲ្យដឹងថា ឆ្នាំ២០២៤ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់បានបញ្ជាក់ពីការស្តារឡើងវិញយ៉ាងច្បាស់លាស់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
ដូច្នេះហើយ កំណើន GRDP ក្នុងឆ្នាំ ២០២៤នៃតំបន់ត្រូវបានប៉ាន់ប្រមាណនឹងឈានដល់ ៩,១១% ដែលជាកម្រិតខ្ពស់បំផុតនៅទូទាំងប្រទេស។ លោក Tam បានឲ្យដឹងថា រចនាសម្ព័ន្ធ GDRP បានផ្លាស់ប្តូរយ៉ាងវិជ្ជមាន ក្នុងនោះឧស្សាហកម្ម និងសេវាកម្មមានចំនួន ៨០,៩% នៃ GRDP ក្នុងតំបន់; ការរួមចំណែកនៃផ្នែកទាំងពីរនេះ ស្មើរនឹង ៨,៧% នៃកំណើន GRDP ក្នុងតំបន់នៅឆ្នាំ ២០២៤។ តម្លៃនៃការនាំចេញនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤ នៃតំបន់ទាំងមូលសម្រេចបានជាង ៧២ ពាន់លានដុល្លារអាមេរិក។
រូបថត៖ MPI |
បរិយាកាសអាជីវកម្មត្រូវបានកែលម្អ នៅឆ្នាំ ២០២៣ តំបន់ទាំងមូលមានមូលដ្ឋានចំនួន ៥/១៤ ស្ថិតក្នុងក្រុមមូលដ្ឋានទាំង៣០ ដែលមានសន្ទស្សន៍ប្រកួតប្រជែង PCI ថ្នាក់ខេត្តដ៏ល្អបំផុត (Bac Giang, Phu Tho, Lang Son, Thai Nguyen និង Lao Cai)។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ នៅឆ្នាំ២០២៤ តំបន់ទាំងមូលមានមណ្ឌលឧស្សាហកម្មចំនួន ៣៧ ត្រូវបានបង្កើតឡើង សួនឧស្សាហកម្មចំនួន ២៦ កំពុងដំណើរការជាមួយនឹងអត្រាគ្របដណ្តប់ជាង ៦៧%។
ទាក់ទិននឹងការអនុវត្តគម្រោងសំខាន់ៗមួយចំនួនដែលមានលក្ខណៈតភ្ជាប់តំបន់ លោក Tam បានឲ្យដឹងថា ក្រសួងផែនការ និងវិនិយោគមានរបាយការណ៍លម្អិតអំពីគម្រោងតភ្ជាប់តំបន់នីមួយៗ ដោយស្នើឱ្យក្រសួងនិងមូលដ្ឋានបន្តសុក្រិតនីតិវិធីវិនិយោគឱ្យបានឆាប់ៗ និងពន្លឿនវឌ្ឍនភាពនៃគម្រោងដែលកំពុងសាងសង់ និងគម្រោងដែលត្រូវបានរៀបចំដើមទុន៕