ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅតាមមូលដ្ឋាននានា
(VOVWORLD) - នាថ្ងៃទី ១៩ មករា ក្រុមការងាររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋដឹកនាំដោយលោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលបានចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារក្រីក្រ កម្មករ និងគ្រួសារគោលនយោបាយនៅទីរួមស្រុក Dien Ban ខេត្ត Quang Nam។
លោកឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh ប្រគល់អំណោយបុណ្យតេតេ ដល់យុទ្ធជនពិការ Nguyen Xuan Ngoc។ រូបថត៖ VOV |
ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Nguyen Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ Hoang Kim Duc និង Nguyen Xuan Ngoc។ ក្រុមការងារក៏បានទៅសាកសួរសុខទុកវីរអ្នកម្ដាយវៀតណាម Le Thi Tri។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Nguyen Hoa Binh ក៏បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារលើបន្ទត់ក្រីក្រ កម្មករ កម្មការិនី ដែលមានស្ថានភាពលំបាក គ្រួសារគោលនយោបាយនិងវីរអ្នកម្តាយវៀតណាមនៅមូលដ្ឋានផងដែរ។
អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ។ រូបថត៖ VOV |
នាថ្ងៃទី ១៩ មករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៥ អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai និងក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងកម្មករដែលមានស្ថានភាពលំបាកនៅខេត្ត Ben Tre។ លោកអនុប្រធានរដ្ឋសភា ប្រគល់អំណោយចំនួន ៤៥០ កញ្ចប់ជូនជនក្រីក្រ កម្មករ កម្មការិនី ដែលជួបការលំបាកនៅស្រុក Chau Thanh; ឧបត្ថម្ភថវិកា ២០០លានដុង ដល់មូលនិធិ "ដើម្បីជនក្រីក្រ" របស់ខេត្ត ពីមូលនិធិរៃអង្គាសថវិការបស់សវនកម្មរដ្ឋ។ នាព្រឹកថ្ងៃដដែល ក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់វីរអ្នកម្តាយវៀតណាម Le Thi Hai និងយុទ្ធជនពិការ Tran Thi Nga នៅឃុំ Chau Hoa ស្រុក Giong Trom ផងដែរ៕