នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធុរកិច្ចចិន

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀត ណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយធុរកិច្ចចិន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធុរកិច្ចចិន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិសន្និដ្ឋានការពិភាក្សាជាមួយសាជីវកម្ម និងសហគ្រាសធំៗរបស់ចិន  (រូបថត៖ VGP/Nhat Bac)

នេះជាកិច្ចពិភាក្សាលើកដំបូងរបស់នាយករដ្ឋមន្ត្រីជាមួយសហគមន៍ធុរកិច្ចបរទេសក្នុងឆ្នាំថ្មីឆ្នាំ ២០២៥។ អញ្ជើញចូលរួមមានវត្តមានឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម He Wei។

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានឲ្យដឹងថា វៀតណាមបានកំណត់ការខិតខំជំរុញកំណើន ៨% ជាការសាកល្បងដ៏ធំក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែមិនអាចជៀសផុតបាន ដូច្នេះហើយ ខ្លួនបានកំណត់ការពឹងផ្អែកលើខ្លួនឯងជារឿងសំខាន់ ប៉ុន្តែក៏ចាំបាច់ត្រូវអំពាវនាវរកជំនួយ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ក្នុងនោះមានសហគមន៍ធុរកិច្ចចិនផងដែរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសចិននឹងសកម្មផ្ទេរបច្ចេកវិទ្យាទៅវៀតណាម គាំទ្រនិងជួយវៀតណាមអភិវឌ្ឍន៍ពីសហគ្រាសខ្នាតតូចទៅជាសហគ្រាសធំជាមួយបច្ចេកវិទ្យាទំនើប និងចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃសកល; ពង្រីកទំហំវិនិយោគ ការវិនិយោគលើកត្តាជំរុញកំណើនបែបប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) ការលើកកម្ពស់កត្តាជំរុញកំណើនថ្មី ឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា semiconductors បញ្ញាសិប្បនិមិត្ត (AI) សេវាកម្មកម្រិតខ្ពស់ដូចជាការទូទាត់តាមឌីជីថលជាដើម។

ខាងភាគីចិន ថ្នាក់ដឹកនាំនៃសមាគមមួយចំនួន សាជីវកម្ម និងក្រុមហ៊ុនរបស់ចិនចំនួន ២៣បានសម្តែងការជឿជាក់លើទស្សនវិស័យអភិវឌ្ឍន៍ និងអនាគតដ៏ភ្លឺស្វាងនៃសេដ្ឋកិច្ចវៀតណាម; វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគធុរកិច្ចដែលកាន់តែមានភាពប្រសើរឡើងរបស់វៀតណាម និងឋានៈរបស់ខ្លួនជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងពិភពលោក ដែលជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ សហគ្រាសចិនមានបំណងពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាមលើវិស័យដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន ថាមពលស្អាត។ល។

ប្រតិកម្មទៅវិញ

ផ្សេងៗ