បើក មហោស្រពរបរផលិតអំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥
(VOVWORLD) - ដោយប្រធានបទ “លើកកំពស់តម្លៃអំបិលវៀតណាម” មហោស្រពរបរផលិតអំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥ “ដំណើររយៈ ១០០ ឆ្នាំនៃរបរធ្វើអំបិល - ជីវិតមនុស្ស” បានបើកជាផ្លូវការនាថ្ងៃទី ៦ ខែមីនា នៅទីលាន Hung Vuong ទីក្រុង Bac Lieu។
អញ្ជើញចូលរួមនិងថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha សង្ឃឹមថា មហោស្រពឆ្នាំនេះ គឺជាឱកាសមួយដើម្បីតភ្ជាប់អ្នកផលិត អ្នកកែច្នៃ និងអ្នកប្រើប្រាស់ផលិតផលអំបិលជាមួយកសិករផលិតអំបិល ដើម្បីកសាងខ្សែសង្វាក់ចងសម្ព័ន្ធ សំដៅធ្វើពិពិធកម្មផលិតផលអំបិល ទន្ទឹមនឹងនោះ ផ្សព្វផ្សាយផលិតផលអំបិល រួមជាមួយនឹងតម្លៃវប្បធម៌ដ៏សម្បូរបែប។ តាមនោះ លើកកំពស់តម្លៃអំបិលវៀតណាមនិយាយរួម និងខេត្ត Bac Lieu និយាយដោយឡែក។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងពិធីបើក។ រូបថត៖ Tan Phong/VOV |
“គ្រាប់អំបិលមានទំហំតូច ប៉ុន្តែបង្កប់ទៅដោយកម្លាំងរស់ដ៏ខ្លាំងក្លារបស់ធម្មជាតិ និងប្រជាជនវៀតណាម។ មហោស្រពអំបិលវៀតណាម - Bac Lieu ឆ្នាំ ២០២៥ គឺជាពេលវេលានិងជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋាភិបាល ក្រសួង ស្ថាប័ន វិស័យ មូលដ្ឋាន និងកសិករផលិតអំបិល រួមដៃគ្នានាំគ្រាប់អំបិលវៀតណាមឱ្យកាន់តែទៅឆ្ងាយ ដើម្បីឱ្យផ្នែកផលិតអំបិលមិនត្រឹមតែជាបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីឱ្យផ្នែកផលិតអំបិល អាចរួមដំណើរជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី”។
ថ្នាក់ដឹកនាំមជ្ឈិម និងមូលដ្ឋានធ្វើពិធីបើក។ រូបថត៖ Tan Phong/VOV |
ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិនា នៅទីតាំងសំខាន់ចំនួនពីរគឺទីក្រុង Bac Lieu និងស្រុក Dong Hai មហោស្រពរួមមានសកម្មភាពជាច្រើនដូចជា៖ តាំងពិព័រណ៍ ឧទ្ទេសនាមអំបិល គ្រឿងទេស និងផលិតផល OCOP; សកម្មភាព "ទៅ Bac Lieu ស្តាប់តន្ត្រី Don ca tai tu "; បរិយាកាសតាំងបង្ហាញគំរូ វត្ថុបុរាណ និងបច្ចេកទេសជឿនលឿនក្នុងការផលិត និងកែច្នៃអំបិល; ដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ; សិក្ខាសាលាស្តីពីការតំរង់ទិសនិងដំណោះស្រាយអភិវឌ្ឍន៍ផលិតផលទេសចរណ៍អំបិល Bac Lieu…៕