បំផុសចលនាជួយជ្រោមជ្រែង ម៉ោងផែនដីឆ្នាំ ២០២៥
(VOVWORLD) - ពិធីបំផុសចលនាជួយជ្រោមជ្រែង ម៉ោងផែនដីឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែមីនា នៅវិថីដើរថ្មើជើងបឹង Hoan Kiem ទីក្រុងហាណូយ។
ព្រឹត្តិការណ៍នេះបាននាំមកនូវបរិយាកាសដ៏គួរឱ្យរំភើប និងរស់រវើកជាមួយនឹងសកម្មភាពអន្តរកម្មផ្សេងៗគ្នា រួមទាំងកន្លែងថតរូប Check – in ដោយភាពច្នៃប្រឌិត ការតាំងបង្ហាញគំរូនៃយ៉រផ្ទះបុរាណហាណូយរួមបញ្ចូលជាមួយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ រូបភាពនេះ មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារដ៏រឹងមាំអំពីការអនុវត្តថាមពលកកើតឡើងវិញក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះ សកម្មភាពជិះកង់ដើម្បីផលិតអគ្គិសនី ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនយ៉ាងច្រើនកុះករ។
ពិធីបំផុសចលនា ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ។ រូបថត៖ nhandan.vn |
អ្នកស្ម័គ្រចិត្តគឺជានិស្សិតសាកលវិទ្យាល័យដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីចែករំលែកសារអំពីការការពារបរិស្ថាននិងការពារផែនដី តាមរយៈសកម្មភាពជាក់ស្តែង៖
“ទាក់ទងនឹងការការពារបរិស្ថានមានសកម្មភាពជាច្រើនត្រូវការធ្វើ។ ខ្ញុំនឹងធ្វើរឿងតូចតាចបំផុតរហូតដល់រឿងធំបំផុត។ រឿងតូចតាចបំផុតគឺរើសសំរាម បន្ទាប់មកគឺបិទភ្លើងនៅពេលចេញពីបន្ទប់ ហើយដករន្ធទាំងអស់ដែលមិនប្រើប្រាស់។
“ជាមួយនឹងប្រធានបទនៃម៉ោងផែនដីឆ្នាំនេះ យើងនាំមកនូវសារនៃការតភ្ជាប់គ្មានដែនកំណត់។ អាចតភ្ជាប់យុវជនជាមួយអង្គការនិងសហគ្រាសទាំងក្នុងស្រុកនិងបរទេស ដែលកំពុងប្រតិបត្តិការនៅវៀតណាម ដើម្បីជំរុញការផ្លាស់ប្តូរបៃតង”។
ជួយជ្រោមជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ ២០២៥ សារជីវកម្មថាមពលអគ្គិសនីវៀតណាម បានអំពាវនាវដល់អតិថិជនឱ្យបិទភ្លើងចាប់ពីម៉ោង ២០៖៣០ ដល់ម៉ោង ២១៖៣០ នៅថ្ងៃទី ២២ ខែមីនាដើម្បីផ្សព្វផ្សាយសារ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ៕