អាមេរិកអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី ដែលទំនើបបំផុតរបស់ពិភពលោក
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២១ ខែមីនាបានប្រកាសថា ក្រសួងការពារជាតិអាមេរិកនឹងចុះកិច្ចសន្យាជាមួយសាជីវកម្ម Boeing ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដែលទំនើបបំផុតរបស់ពិភពលោក។
គំរូក្រាហ្វិកនៃយន្តហោះចម្បាំងជំនាន់ទី ៦ ។ រូបថត៖ កងទ័ពអាកាសអាមេរិក |
កម្មវិធីអភិវឌ្ឍន៍យន្តហោះជំនាន់ថ្មី F-៤៧ មានតម្លៃ ២០ ពាន់លានដុល្លារអាមេរិក សំដៅជំនួសយន្តហោះ F-២២ Raptor ដែលផលិតដោយ សារជីវកម្ម Locheed Martin ។ យន្តហោះចម្បាំង F-៤៧ នឹងអាចដំណើរការជាមួយយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេត។ យន្តហោះ F-៤៧ នឹងក្លាយជាយន្តហោះទំនើបបំផុតនៅលើពិភពលោក៕