បើកឆ្នាំទេសចរណ៍ជាតិ ២០២៥ ក្រោមប្រធានបទ៖ Hue - រាជធានីបុរាណ ឱកាសថ្មី

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមីនា នៅឆាកកណ្ដាលវាលនៅមាត់ទន្លេ Huong គណៈកម្មាធិការប្រជាជន ទីក្រុង Hue បានប្រារព្ធធ្វើពិធីបើកឆ្នាំទេសចរណ៍ជាតិ - Hue ឆ្នាំ ២០២៥ ដោយ ប្រធានបទ "Hue - រាជធានីបុរាណ ឱកាសថ្មី" ដោយផ្សារភ្ជាប់នឹង Festival Hue ឆ្នាំ ២០២៥។ 

បើកឆ្នាំទេសចរណ៍ជាតិ ២០២៥ ក្រោមប្រធានបទ៖ Hue - រាជធានីបុរាណ ឱកាសថ្មី  - ảnh 1ពិធីបើកឆ្នាំទេសចរណ៍ជាតិ - Hue ២០២៥។ (រូបថត៖ VOV) 
ថ្លែងនៅពិធី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Mai Van Chinh បានសង្កត់ ធ្ងន់ថា ពិធីបើកឆ្នាំទេសចរណ៍ជាតិ - Hue ២០២៥ គឺជាព្រឹត្តិការណ៍ដំបូង នៅក្នុងបណ្ដា សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាបន្តបន្ទាប់នៅតាមខេត្ត ក្រុងទូទាំងប្រទេស ក្នុងបំណងប្រែក្លាយ Hue ទៅជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌របស់វៀតណាម និង តំបន់ រួមចំណែកផ្សព្វផ្សាយ និងបំផុសគំនិតធ្វើដំណើរកំសាន្តជូនចំពោះប្រជាជន បង្កើតកម្លាំងចលករជំរុញឧស្សាហកម្មទេសចរណ៍ឲ្យងើបឡើងវិញ និងអភិវឌ្ឍន៍យ៉ាង ឆាប់រហ័ស ប្រកបដោយចីរភាព។
បើកឆ្នាំទេសចរណ៍ជាតិ ២០២៥ ក្រោមប្រធានបទ៖ Hue - រាជធានីបុរាណ ឱកាសថ្មី  - ảnh 2ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Mai Van Chinh ថ្លែងនៅពិធី។ (រូបថត៖ VOV)
“វៀតណាមកំពុងឈានចូលយុគសម័យថ្មី ដែលទេសចរណ៍មិនត្រឹមតែជាបទ ពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ នាពេលខាងមុខ ផ្នែកទេសចរណ៍ ត្រូវជ្រួតជ្រាបនូវការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លើការអភិវឌ្ឍទេសចរណ៍ គ្រប់ជ្រុងជ្រោយ ឆាប់រហ័ស និងប្រកបដោយចីរភាព ជាមួយនឹងបាវចនា "ផលិតផល វិសេសវិសាល - សេវាកម្មវិជ្ជាជីវៈ - បែបបទងាយស្រួល សាមញ្ញ - តម្លៃសមហេតុផល - បរិស្ថានអនាម័យស្អាត បៃតង - គោលដៅសុវត្ថិភាព អរិយ្យធម៌ រួសរាយរាក់ទាក់”។
ឆ្នាំទេសចរណ៍ជាតិ ២០២៥ រួមមានព្រឹត្តិការណ៍ទាំងជាតិនិងអន្តរជាតិចំនួន ១៦០។ Hue រំពឹងថានឹងទទួលភ្ញៀវទេសចរប្រហែល ៥,៥ លាននាក់ក្នុងឆ្នាំទេសចរណ៍ ជាតិ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ